“ភរិយាខ្ញុំអាយុ១៨ឆ្នាំ”

November 18, 2017

“ភរិយាខ្ញុំអាយុ១៨ឆ្នាំ” ជារសជាតិថ្មីនៃគូស្នេហ៍ខុសវ័យ របស់កំលោះវ័យចំណាស់ឈ្មោះវិចិត្រទៅលើនារីវ័យក្មេង កណិការ។ មិនមែនមនុស្សប្រុសទាំងអស់សុទ្ធតែស្រឡាញ់ស្រីស្អាត ហើយក៏មិនមែនស្រីៗទាំងអស់ សុទ្ធតែស្រឡាញ់ប្រុសមានលុយដែរ។ ចំពោះរឿងរ៉ាវស្នេហាខុសវ័យនេះគឺកើតឡើងដោយសារតែកាលៈទេសៈបង្ខំ និង មានរឿងរ៉ាវនៅពីក្រោយច្រើន។ ប៉ុន្តែអ្វីដែលពិតប្រាកដនិងគ្មានថ្ងៃប្រែប្រួល គឺក្តីស្រឡាញ់របស់ប្តីម្នាក់ដែលចំពោះនារីម្នាក់យ៉ាងស្មោះអស់ពីបេះដូង។

រាល់ចម្ងល់ទាំងអស់នឹងត្រូវបានបកស្រាយក្នុងរឿងប្រលោមលោក”ភរិយាខ្ញុំអាយុ១៨ឆ្នាំ”ដែលជាស្នាដៃសៀវភៅប្រលោមលោកដំបូងបំផុតរបស់អ្នកនិពន្ធ គឹម ឌីណា ។

ចង់ដឹងថាតើប្រលោមលោកមនោសញ្ចេតនាដែលអ្នកនិពន្ធ គឹម ឌីណា ដែលបាននិពន្ធតាំងពីអាយុ១៦ឆ្នាំ មានអត្ថន័យបែបណា សូមអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធសៀវភៅរបស់នាង ដែលនៅក្នុងនោះនឹងមានការសម្តែងឈុតខ្លីៗគួរឲ្យចាប់អារម្មណ៍ដកស្រង់ពីសាច់រឿង និង ការច្រៀងចម្រៀងនិពន្ធថ្មីរបស់ប្រលោមលោកនេះ។