October 26, 2018
តើអ្នកទាំងអស់គ្នាដែលស្រមៃពីការងារនាថ្ងៃអនាគតដែរឬទេ? តើអ្នកគិតថា ប្រាជា្ញសិប្បនិមិ្មត ”Artificial Intelligence”មានទំនាក់ទំនងអ្វីខ្លះជាមួយទីផ្សារការងាររបស់យើងនាពេលអនាគត?
រាល់ចម្លើយទាំងអស់នឹងត្រូវបានបកស្រាយនៅ ក្នុងកម្មវិធី SPARK.3 ដែលនឹងត្រឡប់មកជាមួយប្រធានបទ “ប្រាជ្ញាសិប្បនិម្មិត និង អនាគតការងារក្នុងយុគសម័យបច្ចេកវិទ្យា" ឬ ‘‘Artificial Intelligence and Future Career”។
កម្មវិធី SPARK.3 ត្រូវបានបង្កើតឡើងដោយក្រុមយុវជន INSPIRED.Cambodia ដែលជាយុវជនមានទស្សនៈវិស័យ ក្នុងការជួយសង្គមតាមរយៈការរៀបចំកម្មវិធី និយាយពិភាក្សាពីប្រធានបទបែបអប់រំ ដើម្បីបង្កើន ការយល់ដឹង និងបញ្ច្រាបតម្រង់ទិស ដល់យុវជនខ្មែរដែលជាគ្រឹះសំខាន់នៃសង្គមជាតិ។
យើងឃើញថាបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះមានការវិវត្តយ៉ាងខ្លាំងនិងមានវត្តមានស្ទើរគ្រប់ទីកន្លែងនាពេលថ្មីៗនេះជាពិសេសគឺប្រទេសអភិវឌ្ឍដូចជាសហរដ្ធអាមេរិច និងជប៉ុនជាដើម។ ចំពោះការជឿនលឿនរបស់បច្ចេកវិទ្យាមួយនេះបានជះឥិទ្ធពលមួយចំនួននៅក្នុងសង្គមសព្វថ្ងៃនេះគឺស្ទើរតែគ្រប់វិស័យទាំងអស់។ដូច្នេះយើងបានកត់សម្គាល់ថា ទីផ្សារការងារក៏អាចជាកត្តាចំបងមួយដែលមនុស្សគ្រប់គ្នាមិនគួរមើលរំលង យើងគប្បីយល់ដឹងថាបច្ចកវិទ្យាទំនើបនេះនឹងអាចប៉ះពាល់ឬធ្វើឱ្យមានការផ្លាស់ប្តូរនូវការងារទាំងអស់យ៉ាងណាខ្លះនាពេលអនាគត។
កម្មវិធី SPARK.3 នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់វាគ្មិនដែលមានសក្ដានុពុលមួយចំនួនដែលមានចំណេះដឹងនិងបទពិសោធន៍ទាក់ទងទៅនឹងបច្ចេកវិទ្យាដ៏ទំនើបនេះ តាមរយៈការពិភាក្សាតុមូលនិងចែលរំលែកគំនិតផ្សេងៗដោយការនិយាយជាសាធារណៈ។ អ្វីដែលពិសេសនោះ ក្នុងការចូលរួមកម្មវិធីនេះអ្នកទាំងគ្នានឹងទទូលបានចំណេះដឹងនិងគំនិតផ្សេងៗដែលនឹងអាចមានប្រយោជន៍ក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។ មិនត្រឹមតែប៉ុណ្ណោះអ្នកចូលរួមកម្មវិធីក៏អាចរំសាយអារម្មណ៍ពីការងារ និង ការសិក្សា ដោយមានការសំដែងពីសំណាក់សិល្បៈករផ្សេងៗ ព្រមទាំងមានការចាប់រង្វាន់នៅចុងកម្មវិធីទៀតផង។
តោះមកចូលរួមកម្មវិធីរបស់យើងទាំងអស់គ្នា! តំណភ្ជាប់សម្រាប់កក់សំបុត្រ៖ https://goo.gl/ZPCwRK
ប្រធានបទ៖ អនាគតការងារ ក្នុងយុគសម័យបច្ចេកវិទ្យាឆ្លាតវ័យ
ពេលវេលា៖ ថ្ងៃអាទិត្យ ទី ១១ ឆ្នាំ២០១៨
ទីតាំង៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)
ទំនាក់ទំនងកក់សំបុត្រ៖ 070 492 932 ឬ 096 879 9777
ស្វែងយល់បន្ថែមពីបច្ចេកវិទ្យា AI: https://goo.gl/QizAVK
ស្វែងយល់បន្ថែមពីកម្មវិធី និង ប្រធានបទរបស់ពួកយើង ដោយចូលទៅកាន់ទំព័ រហ្វេសប៊ុករបស់យើងតាមរយៈតំណភ្ជាប់ខាងក្រោម។
SPARK.Phnom Penh: https://www.facebook.com/SPARK.PhnomPenh/
INSPIRED.Cambodia: https://www.facebook.com/InspiredCambodia.asia/