Developing Roadmaps for Startups

September 16, 2018

ជាមួយនឹងបទពិសោធន៍ការងារផ្នែកលក់ជាង៤ឆ្នាំ ខ្ញុំបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មតូចមួយដោយខ្លួនឯង។ គោលបំណងរបស់ខ្ញុំគឺផ្តល់ឱកាសឲ្យខ្លួនឯងបានស្វែងយល់ពីសមត្ថភាព ចំណង់ចំណូលចិត្ត ម្ចាស់ការលើពេលវេលាធ្វើការ ខ្លួនឯង និងស្វែងរកឱកាសថ្មីៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។ ហេតុនេះហើយទើបខ្ញុំ និងក្រុមការងារបានសម្រេចចិត្ត បង្កើតកន្លែងធ្វើការរួមមានឈ្មោះថា The Desk Coworking Space ក្នុងឆ្នាំ២០១៧ ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន ក្នុងការប្រើប្រាស់ការិយាល័យ ក៏ដូចជាការចូលរួមជ្រុមជ្រែងអ្នកដែលចាប់ផ្តើមអាជីវកម្ម ឲ្យពួកគាត់ទទួលបាននៅ កន្លែងធ្វើការមួយដែលមានតម្លៃសមរម្យ និងបរិយាកាសរស់រវើកដែលពួកគាត់អាចប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរបទ ពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។