“ការប្រឈម និងឱកាសក្នុងអាជីពនិពន្ធ”

September 15, 2018

ឌីណារៀនផ្នែកធនាគារ និងTESOL តែគាត់បានចូលធ្វើការជាអ្នកសារព័ត៌មាន នៅស្ថានីយទូទ្សន៍មួយ ខុសពីជំនាញដែលគាត់បានរៀននៅសាលា តែត្រូវនឹងទេពកោសល្យ និងចំណូលចិត្តរបស់ខ្លួន។ ក្រោយពីលាឈប់ការងារជាអ្នកសារព័ត៌មាន ឌីណាបានធ្វើជាអ្នកនិពន្ធឯករាជ្យ។ ទោះទើបប្រឡូកក្នុងវិស័យនេះបានជាងមួយឆ្នាំក្តី ឌីណាទទួលបានឱកាសច្រើន ដែលខុសពីការរំពឹងទុក និងសរសេរនូវសៀវប្រលោមលោករបស់ខ្លួន។ ទន្ទឹមនឹងការទទួលបានឱកាសទាំងនោះ គាត់បានជួបបញ្ហាប្រឈម និងព្យាយាមជំនះបាន។ មកស្វែងយល់ពី “ការប្រឈម និងឱកាសក្នុងអាជីពនិពន្ធ” ជាមួយឌីណា ទាំងអស់គ្នា នៅ សន្និបាតអាជីពការងារ នាថ្ងៃទី ១៥-១៦ ខែកញ្ញា នៅសាលាតិចណូ។