កម្មវិធីកិច្ចពិភាក្សាស្តីពី ”ជំងឺធ្លាក់ទឹកចិត្តនិងការស្រោចស្រង់ខ្លួនឯង”

September 08, 2018

កម្មវិធីកិច្ចពិភាក្សាស្តីពី”ជំងឺធ្លាក់ទឹកចិត្តនិងការស្រោចស្រង់ខ្លួនឯង” និងសម្ពោធសៀវភៅមនុស្សបាក់ទឹកចិត្ត ត្រូវបានធ្វើឡើងដើម្បីឲ្យយុវជនមានការស្វែងយល់ពីជំងឺនេះនិងវិធិសាស្ត្រក្នុងការរំដោះខ្លួនពីជំងឺនេះ។

មួយវិញទៀត សៀវភៅ”មនុស្សបាក់ទឹកចិត្ត” នឹងត្រូវសម្ពោធជាផ្លូវការក្នុងថ្ងៃនោះដែលជាស្នាដៃរបស់អ្នកនិពន្ធគឹម ឌីណា ដែលបានសរសេរពីបទពិសោធន៍ក្នុងការឆ្លងភាពបាក់ទឹកចិត្តរបស់ខ្លួន និងរឿងខ្លីល្បីៗលើប្លក់របស់អ្នកនិពន្ធនិងស្នាដៃនិពន្ធថ្មីផ្សេងៗទៀតដែលសុទ្ធសឹងលើកឡើងពីបញ្ហារបស់ស្រ្ដី និងការលើកទឹកចិត្តស្ត្រី។

កម្មវិធីសំខាន់ៗរួមមាន៖
១. កិច្ចពិភាក្សានិងសំណួរចម្លើយពីជំងឺធ្លាក់ទឹកចិត្តដែលមានវាគ្មិនកិត្តិយស គឺ ភិក្ខុ វជិរប្បញ្ញោ គូ សុភាព និង លោកសាស្ត្រាវេជ្ជបណ្ឌិត យឹម សុបុត្រា និងត្រូវបានសម្របសម្រួលដោយ លោក ហេង សុវណ្ណ 
២. ការសម្តែងរឿងខ្លីដែលដកស្រង់ចេញពីសៀវភៅមនុស្សបាក់ទឹកចិត្ត
៣. បទបង្ហាញរបស់អ្នកនិពន្ធស្ដីពីបទពិសោធន៍បាក់ទឹកចិត្តរបស់ខ្លួននិងស្នាដៃរឿងខ្លីក្នុងសៀវភៅ
៤. កម្មវិធីពិសេស (ចង់ដឹងថាជាអ្វី ទាល់តែចូលរួម!)