បុគ្គលល្បីៗជាង ៤០រូបនឹងបង្ហាញខ្លួននៅក្នុងសន្និបាតអាជីពការងារលើកដំបូងនៅសាលាតិចណូ

September 04, 2018

ភ្នំពេញ៖ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នៅថ្ងៃទី១៥ដល់ទី ១៦ខែកញ្ញានេះ វេលាម៉ោង ៩ព្រឹកដល់ ៥ល្ងាច នឹងមានប្រារព្ធកម្មវិធីដ៏ធំដំបូងគេបង្អស់ប្រចាំឆ្នាំដែលនឹងមានអ្នកចូលរួមប្រមាណ ៣,០០០នាក់ មានឈ្មោះថា Cambodia Careers Con ឬសន្និបាតអាជីពការងារកម្ពុជា រៀបចំឡើងដោយ សហគ្រាសសង្គម Outsources Management។

កម្មវិធីសំខាន់ៗនៅ CareersCon នេះរួមមាន វេទិកាការងារ ពិព័រណ៍ការងារ ថ្នាក់បង្រៀនជំនាញផ្សេងៗដោយអ្នកជំនាញ និងបុគ្គលជោគជ័យក្នុងវិស័យនានាជាង ៤០រូប ដែលនឹងជួយបង្ហាញមាគ៌ាឱ្យអ្នកចូលរួមបានយល់កាន់តែច្បាស់នូវមុខជំនាញផ្សេងៗ ក៏ដូចជាការធ្វើជំនួញផងដែរ។ ហើយអ្នកចូលរួមនឹងទទួលបានឱកាសការងារច្រើនជាង ១០០០ កន្លែង ពីក្រុមហ៊ុនជាង ៥០ដែលមានទាំងឱកាសការងារហាត់ការ ការងារពេញម៉ោងនិងក្រៅម៉ោង ក៏ដូចជាការងារស្ម័គ្រចិត្តផងដែរ។