Book Launching

January 16, 2018

តើមន្តទឹកខ្មៅសំដៅទៅលើអ្វី? តើអ្នកនិពន្ធណាខ្លះដែលមានស្នាដៃនៅក្នុងមន្តទឹកខ្មៅ?

តើអ្នកកំពុងតែរកសៀវភៅដែលបង្កប់រឿងរ៉ាវផ្សេងៗគ្នាពីអ្នកនិពន្ធខ្មែរជើងចាស់និងថ្មីនៅក្នុងសៀវភៅតែមួយមែនទេ?

“មន្តទឹកខ្មៅ” គឺជាចំណងជើងនៃកម្រងវណ្ណកម្មរួមសម័យរបស់អ្នកនិពន្ធខ្មែរ២១រូប ដែលបានបង្ហាញពីមធុរសភាសា ខ្លឹមសារពិតនៃជីវិតសង្គមដែលខ្លួនបានឆ្លងកាត់ និងបង្កប់អត្ថន័យផ្សេងៗគ្នា ទៅតាមការប្រឌិតចងក្រងរបស់អ្នកនិពន្ធ ហើយក៏ឆ្លុះបញ្ចាំងនូវភាពស្រដៀងគ្នា នៃរឿងរ៉ាវជីវិតរបស់មិត្តអ្នកអានខ្លះក៏ថាបាន។ 
យើងរួមស្នាដៃ រំលែកក្តីស្រឡាញ់ ព្រោះយើងនិពន្ធដោយដួងចិត្ត ដ្បិតអ្នកអានដោយបេះដូង។